ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

កិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨

នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត និងការបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានលោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ៕

 

 

ពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង ដែលសហការរៀបចំដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអង្គការសន្តិសេនា និងមានការគាំទ្រពីអង្គការដៃគូពាក់ព័ន្ធមួយចំនួន ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ៕

 

 

 

 

ខិតជូនពរក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃថ្ងៃខួបកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

លិខិតជូនពរក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃថ្ងៃខួបកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៣ ឈានចូល ៦៤ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។

សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានកម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅបន្ត ឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅបន្ត ឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ក្រោមអធិបតីភាពលោកជំទាវ ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.កខេត្ត លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរ-អង្គភាពដែលជាសមាជិក គ.ក.ស.កខេត្ត និងលោកស្រីអភិបាលរងក្រុង ស្រុក និងជាប្រធានគ.ក.ស.ក ក្រុង ស្រុក ផងដែរ ៕

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 4

ម្សិលមិញ 2

សប្តាហ៍ 21

ខែ 84

សរុប 5551