ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

សមិទ្ធផលនានា

១. ផ្នែកកសិកម្ម
   ក.ស្ថានភាពផ្ទៃដីកសិកម្ម៖ ខេត្តស្វាយរៀង មានផ្ទៃដីផលិតកម្ម សរុបចំនួន ២០១.៦០០ ហ.ត ក្នុងនោះ ៖
         - ផ្ទៃដីផលិតកម្មដំណាំស្រូវសរុប ១៨៥.៥០០ ហ.ត (ស្រូវវស្សា ១៦៥.៥០០ ហ.ត និងស្រូវប្រាំង ២០.០០០ ហ.ត )
         - ផ្ទៃដីដំណាំរួមផ្សំ សរុប ៣.៥០០ ហ.ត
         - ផ្ទៃដីដំណាំកសិ-ឧស្សាហកម្ម សរុប ១៧.១០០ ហ.ត (ដំណាំកៅស៊ូ សរុប ១.៦៧០ ហ.ត ដំណាំដំឡូងមី ៩.៥០០ ហ.ត និង អំពៅស្ករ ៧.៦០០ ហ.ត)
         - ផ្ទៃដីដំាំជាអចិន្ត្រៃយ៍ សរុប ៤.៥០០ ហ.ត (ដូង ស្វាយ ខ្នុរ ស្វាយចន្ទី ត្នោត)
   ខ.ស្ថានភាពកសិករ
       - គ្រួសារមានដីស្រែតិចជាង ១ ហ.ត មានចំនួនសរុប ៤៦.៣៤១ គ្រួសារ
       - គ្រួសារគ្មានដីស្រែផ្ទាល់ខ្លួន មានចំនួនសរុប ៦.៥១១ គ្រួសារ
       - គ្រួសារមានដីស្រែទទូលទឹកពីប្រព័ន្ធស្រោចស្រពសរុប ៧.៥៧៩ គ្រូសារ
       - គ្រួសារធ្វើស្រែតាម SRI(បវស) សរុប ៣.៩២៤ គ្រួសារ
       - គ្រួសារ មានអណ្តូងទឹកស្រោចស្រព សរុបមានចំនួន ៤.៨៧៥ គ្រួសារ
   គ.ការងារផលិតកម្មកសិកម្ម៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរកសិកម្ម មានចំនួនសរុប ២៥០.៥៣៩ នាក់ ស្មើនឹង៦៦,៣៥% នៃប្រជាជនរួម ៥៩២.៨៩៥នាក់ ប្រជាពលរដ្ឋធ្វើស្រែ មានចំនួនសរុប ២៤១.៧៨៥នាក់ ស្មើនឹង ៦៤% ប្រជាពលរដ្ឋមានមុខរបរបន្ទាប់បន្សំ និង ដំណាំរួមផ្សំ កសិឧស្សាហកម្ម ចិញ្ចឹមសត្វ មានចំនួនសរុប ៧៦.១៧៦ នាក់ ស្មើនឹង ១៨% ។
២. ប្រព័ន្ធធារាសាស្ត្រ៖ ខេត្តស្វាយរៀងមានសណ្ឋានដីផ្នែកខាងជើង ខ្ពស់ជាងផ្នែកខាងត្បូង និង មានប្រភពទឹកសំខាន់ៗ ចំនួន ០៣ គឺ៖
      - ទន្លេកំពង់ត្រាច នៅស្រុករមាសហែក
      - ព្រែកនៅតាមព្រំដែនកម្ពុជា វៀតណាម
      - អាងទឹក ព្រែក បឹងបួរ ទន្លេ អូរធម្មជាតិមានស្រាប់នៅក្នុងខេត្ត។
        មានប្រព័ន្ធធារាសាស្ត្រ ចំនួន ៣៨ ប្រព័ន្ធ រួមមាន៖
      - ទំនប់ទឹក សរុប ១១កន្លែង ស្មើនឹង ២៥.៨៤៧ម
      - ប្រឡាយមេ សរុបចំនួន ៤៣ ខ្សែស្មើនឹង ២៣៣.១២៨ម ក្នុងនោះ ប្រឡាយកូនភ្លោះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រវែង ៣៥,៤ គ.ម ។
      - ប្រឡាយរង សរុបចំនួន ២៣៤ខ្សែ ស្មើនឹង ២២១,៥០៣ម
      - ស្ថានីយបូមទឹក ០៤កន្លែង គឺស្ថានីយជប់ព្រីង ស្ថានីយហ៊ុន សែន ទី១៤ ស្ថានីយហ៊ុន សែន ទី៤៩ និងស្ថានីយតាស្អាង ។
        បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រទាំងនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៩.៩៣៥ ហ.ត និងផ្ទៃដីស្រូវប្រាំង ចំនួន ១៩.០០៦ ហ.ត ។
៣. វិស័យអប់រំ
        នៅទូទាំងខេត្តមានសាលារៀនគ្រប់កម្រិត គឺ សាលាមត្តេយ្យរដ្ឋមាន ១២២ កន្លែង សាលាមត្តេយ្យសហគមន៍មាន ២៥០ ថ្នាក់ សាលាបឋមសិក្សាមាន ២៦១ កន្លែង អនុវិទ្យាល័យមាន ៥៤ កន្លែង  វិទ្យាល័យមាន ១៩ កន្លែង សាលាបំពេញវិជ្ជាមាន ១ កន្លែង សាលាគរុកោសល្យ ១ កន្លែង និងមានសាកលវិទ្យាល័យ ១ កន្លែង គឺសាកលវិទ្យាល័យស្វាយរៀង ក្នុងនោះមាន ៥ មហាវិទ្យាល័យ ស្មើ ១៣ជំនាញ ។ ចំពោះអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៨៤ ខ្នង ស្មើនឹង ១.០០១ បន្ទប់ ។
 ៤. វិស័យសុខាភិបាល
        ខេត្តស្វាយរៀង មានមន្ទីរពេទ្យខេត្ត ១ កន្លែង និងមន្ទីរពេទ្យបង្អែក ៤ កន្លែង គឺ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ និងស្រុកប្រតិបត្តិ ៤ កន្លែង គឺស្រុកប្រតិបត្តិស្វាយរៀង ស្រុកប្រតិបត្តិរមាសហែក ស្រុកប្រតិបត្តិស្វាយទាប និងស្រុកប្រតិបត្តិជីភូ ព្រមទាំងមានមណ្ឌលសុខភាព ៤៣ កន្លែង និងមានសេវាផ្នែកឯកជនពិនិត្យ និងព្យាបាលជំងឺ មួយចំនួន ។
 ៥. វិស័យព្រះពុទ្ធសាសនា
        នៅទូទាំងខេត្ត មានទីវត្តអារាមសរុប ២៤៣ វត្ត ព្រះសង្ឃ ១.៦១៨ អង្គ ព្រមទាំងមានសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា មួយចំនួន ។
 ៦. វិស័យវិនិយោគឯកជន
        ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ៧ កន្លែង កំពុងដំណើរការ ៦ កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេង តំបន់សេដ្ឋកិច្ចពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ និងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ។ សរុបទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន សរុប ១៥២ កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានប្រមាណ ៥៦.១៩០ នាក់ ស្រី ៣៧.២៩៣ នាក់ ក្នុងនោះ រោងចក្រ សហគ្រាស ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥១ កន្លែង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៩៦ កន្លែង រួមមាន រោងចក្រវាយភ័ណ្ឌ និងកាត់ដេរ ២៧ កន្លែង រោងចក្រ និងសិប្បកម្មស្បែកជើង ៦ កន្លែង សហគ្រាសផ្សេងៗ ៣៤ កន្លែង សណ្ឋាគារ និងភោជនីយដ្ឋាន ២៤ កន្លែង គ្រឹះស្ថានហិរញ្ញវត្ថុ ៤៧ កន្លែង ក្រុមហ៊ុនសន្តិសុខ ៥ កន្លែង ដឹកជញ្ជូន សន្និធិស្តុក និងទូរគមនាគមន៍ ១ កន្លែង អចលនទ្រព្យ ៣ កន្លែង និងផ្នែកសំណង់ ៥ កន្លែង ។
 

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 15

សប្តាហ៍ 69

ខែ 227

សរុប 5198