ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ២០១៧ នៅបរិវេណវត្តក្ដីរំដួល ភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

ខេត្តស្វាយរៀងៈ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ២០១៧ នៅបរិវេណវត្តក្ដីរំដួល ភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ 
ពិធីនេះសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការសន្តិសេនា ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាព ក្រុង ស្រុកពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនិស្សិត ចំនួន ២៥០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ប្អូនប្រជាពលរដ្ឋនូវ កុំ បីយ៉ាង គឺ កុំទី១ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ដូចជាឧបករណ៍ឆក់ និងស្បៃមុង កុំទី២ កុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង និងកុំទី៣ កុំយកបឹង ព្រែក ប្រើប្រាស់ខុសដៅ ដូចជាចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ ដែលមិនត្រឹមតែជាទង្វើខុសច្បាប់ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រី និងប្រព័ន្ធជីវចម្រុះ ។ 
ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងចលនាព្រលែងកូនត្រីឲ្យបានគ្រប់ទីកន្លែងនៅមូលដ្ឋាន ឲ្យក្លាយជាប្រពៃណីព្រលែងកូនត្រី ដើម្បីបង្កើនផលត្រីឲ្យបានកាន់តែច្រើនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។ ដើម្បីផ្សារភ្ជាប់នឹងឱកាសទិវាមច្ឆជាតិនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់កិត្តិយសព្រលែងកូនត្រី ចំនួន ៥០.០០០ក្បាល ទៅក្នុងព្រែកក្ដីរំដួលផងដែរ ។

#បន្ទាប់ពីបញ្ចប់ពិធីព្រលែងកូនត្រី ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ដដែលនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកប្រធានមន្ទីរ និងលោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ បានអញ្ជើញ ចុះពិនិត្យស្ពានថ្ម ១កន្លែង ប្រវែងប្រមាណជា ៣០ម៉ែត្រ ស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានសភាពចាស់ទ្រុឌទ្រោម បង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។

ជាកិច្ចឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងព្រះគ្រូចៅអធិការវត្តក្ដីរំដួល
ឯកឧត្តមអភិបាលខេត្ត នឹងចាត់មន្រ្តីជំនាញចុះមកពិនិត្យ និងសិក្សានាពេលឆាប់ៗខាងមុខនេះ ៕

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 15

សប្តាហ៍ 69

ខែ 227

សរុប 5198