ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះត្រួតពិនិត្យការតុបតែងអគារសាលប្រជុំធំសាលាខេត្ត

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការតុបតែងអគារសាលប្រជុំធំសាលាខេត្ត ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ។

សូមបញ្ជាក់ថាអគារសាលប្រជុំធំសាលាខេត្ត បានចាប់ផ្ដើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ មានទំហំ ១.១០៤ម៉ែត្រការ៉េ បណ្ដោយ ៤០ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ១៩,៦៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀង ដែលអគារសាលប្រជុំនេះ គឺជាសមិទ្ធផលថ្មី និងជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងសម្រាប់ជួយសម្រួលដល់ការរៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្ត៕

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 4

ម្សិលមិញ 2

សប្តាហ៍ 21

ខែ 84

សរុប 5551