ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

សូមសម្ដែងនូវអំណរសាទរ ប្រកបដោយមនោសព្ចោតនារំភើបរីករាយក្រៃលែងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ...

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង សូមសម្ដែងនូវអំណរសាទរ ប្រកបដោយមនោសព្ចោតនារំភើបរីករាយក្រៃលែង ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។

ព្រឹត្ដិការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេស និងការរួមចំណែកប្រកបដោយគតិបណ្ឌិត និងសក្ដានុពលរបស់សម្ដេចតេជោ ក្នុងការនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ទាំងលើផ្នែកនយោបាយ សន្ដិសុខសង្គម ទេសចរណ៍ និងការអភិវឌ្ឍ ទទួលបាននូវការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេស ក្នុងតំបន់ និងអន្ដរជាតិ ។

ស្ថិតក្នុងឱកាសប្រកបដោយមហាកិត្ដិយសនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់សុខសន្ដិភាព សម្បូររុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ដរ៍ ៕

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 16

សប្តាហ៍ 19

ខែ 96

សរុប 5740