ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំទី០៤ អាណត្តិទី២ នៅសាលាស្រុករំដួល

នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧នេះ នៅសាលាស្រុករំដួល មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំទី០៤ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ។

សមាសភាពអញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពលទ្ធកម្មចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុក និងការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ជំទប់ ស្មៀនឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយក នាយិកាទាំងអស់ក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សានៅក្នុងអង្គវេទិកានៅថ្ងៃនេះ មានដូចជា ៖ 
១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព 
២.ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ 
៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការចុះសំបុត្រអត្រានុកូលដ្ឋាន សុខភាពអនាម័យ ការងារដីធ្លី ការងារបរិស្ថាន អគ្គិសនី និងការបោះបង់ការសិក្សា ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 5

ម្សិលមិញ 7

សប្តាហ៍ 49

ខែ 148

សរុប 6309