ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយទាប

នាព្រឹកថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាហេរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប បាននាំយកអំណោយមនុស្សធម៌ ចែកជូន ចាស់ជរា ១៧ គ្រួសារ ជនពិការ ២នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៦គ្រួសារ សរុប ៥៥ គ្រួសារ មកពី ៣ ឃុំក្នុងស្រុកស្វាយទាបគឺឃុំ កណ្តៀងរាយ ២២ គ្រួសារ ឃុំប្រសូត្រ ១៦ គ្រួសារ និងឃុំសំបួរ ១៧ គ្រួសារ ។

ក្នុងឱកាសនោះ លោកជំទាវ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកឲ្យចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យភូមិ សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។

ស្បៀង និងសម្ភារដែលបានចែកជូនទាំង ៥៥ គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ៣០គក្រ កន្ទេល ១ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មី ១កេស មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០.០០០រៀល ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 16

សប្តាហ៍ 19

ខែ 96

សរុប 5740