ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ព្រមទាំងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលក្រុមការងារបានអនុវត្តកន្លងមកសម្រេចបានលទ្ទផលល្អប្រសើរ ដូច្នេះ ផ្អែកតាមលទ្ធផលនេះ សូមឲ្យក្រុមការងារត្រូវពង្រឹងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចដ៏សំខាន់នេះបន្តទៀត ដើម្បីទប់ស្កាត់ឲ្យបាន ចំពោះយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលកំពុងធ្វើចរាចរណ៍សព្វថ្ងៃ ជាមូលហេតុនៃការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់កន្លងមក ៕

សូមបញ្ជាក់ថា ចាប់ពីបើកយុទ្ធនាការថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានត្រួតពិនិត្យយានយន្ត សរុបចំនួន ១.៩៣០គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១.៧០៧គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសត្រូវបានកាត់ទ្រុងនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ២៨គ្រឿង ហើយរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសត្រូវបានផ្ទេរចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៩៥គ្រឿង ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 2

ម្សិលមិញ 7

សប្តាហ៍ 31

ខែ 137

សរុប 8966