ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នៅព្រឹកថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត

រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំរមណីយដ្ឋានប្រាសាទបាសាក់ឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រចាំខេត្តស្វាយរៀង

នៅព្រឹកថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះពិនិត្យទីតាំងភូមិសាស្ត្ររមណីយដ្ឋានប្រាសាទបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

មានប្រសាសន៍នៅក្នុងពេលចុះពិនិត្យរមណីយដ្ឋាននេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងពិនិត្យរៀបចំគម្រោង ដើម្បីធ្វើការកែច្នៃ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទបាសាក់ឲ្យក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនា ។

ឯកឧត្តមបន្តថា ជាការពិតណាស់គោលបំណងនៃការបង្កើតនូវរមណីដ្ឋានតំបន់ប្រវត្តិសាស្ត្រនេះ គឺដើម្បីរក្សាការពារនូវទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មកហើយឲ្យបានគង់វង្សផង និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តផង ធ្វើយ៉ាងណាឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងរបស់ខេត្ត
ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

បច្ចុប្បន្នរមណីយដ្ឋានប្រាសាទបាសាក់ ក៏មានភ្ងៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តជាហូរហែរឥតដាច់ផងដែរ ជាពិសេសនៅចុងសប្ដាហ៍ និងនៅពេលមានបុណ្យទាន ឬការកម្សាន្តនានាក្នុងតំបន់ ដោយមានសេវាកម្មលក់ម្ហូបអាហារយ៉ាងឆ្ងាញ់ពិសាជូនបងប្អូនពីទីជិតឆ្ងាយមកលេងកម្សាន្តនៅទីនេះ ។

សូមបញ្ជាក់ថា ទីតាំងភូមិសាស្រ្តនៃរមណីយដ្ឋាននេះ ជាដីទួលដ៏ចំណាស់មួយ មានព្រៃឈើជាច្រើនហ៊ុមព័ទ្ធ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផ្នែកខាងកើតឈៀងខាងត្បូង នៃទីរួមខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះមានចម្ងាយប្រមាណ ៨គ.ម ពីទីរួមខេត្ត ហើយមានក្រឡាផ្ទៃប្រមាណ ៩ហិចតា មានព្រំប្រទល់ខាងជើង និងខាងកើត ទល់នឹងទន្លេវ៉ៃគោ ខាងលិច និងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ ។ បើតាមការសិក្សាស្រាវជ្រាវរបស់មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រមណីយដ្ឋាននេះមានចាប់ពីសម័យបុព្វកាលមកម៉្លេះ ហើយក៏មានបន្សល់ទុកនូវប្រាសាទបុរាណមួយ មានឈ្មោះថា "ប្រាសាទព្រៃបាសាក់" ដែលស្ថិតនៅក្នុងរចនាបទបាខែង កសាងក្នុងកំឡុងឆ្នាំ៩១៥ ដល់ឆ្នាំ ៩២៥ នៃគ.ស ។ ប៉ុន្តែគួរឲ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋប្រាសាទធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 11

ម្សិលមិញ 5

សប្តាហ៍ 24

ខែ 110

សរុប 9318