ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នៅព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទី

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ស្ពានថ្មីៗចំនួនពីរកន្លែង ក្នុងស្រុកស្វាយទាប

ឆ្លើយតបនឹងសំណូមពររបស់បងប្អូន កូនក្មួយ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែលជួបការលំបាកធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុធទ្រោមនៅស្រុកស្វាយទាប នាពេលកន្លងទៅ ពេលនេះរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងដោះស្រាយហើយ ដោយនៅព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពាន ចំនួន ២កន្លែង រួមមាន ៖

១- ស្ពានដាឡូព្រែកតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប មានបណ្តោយ ៨ម៉ែត្រ ជាថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។
២- ស្ពានតាភូមិ (ស្ពានបេឡេ) មានបណ្តោយ២៤ម៉ែត្រ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជាថវិការបស់រដ្ឋបាលខេត្តស្វាយរៀង ។

មានប្រសាសន៍នៅក្នុងការអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានទាំង២ខាងលើនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ជាដើម ចាប់ពីទីក្រុងដល់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កសិផល ផលិតផលរបស់ប្រជាពលរដ្ឋ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។

ជាមួយនេះ ឯកឧត្ដម ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ន បើទោះបីជាមិនទាន់បានបំពេញតម្រូវការ ១០០% របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ និងពីក្រុងស្រុកមួយទៅក្រុងស្រុកមួយក្នុងខេត្តឲ្យរឹតតែល្អប្រសើរឡើង ។ ទន្ទឹមនេះ ឯកឧត្ដម ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ផងដែរ ព្រោះថាសំណើសំណូមពរមួយចំនួនគឺខេត្តមិនអាចដោះស្រាយបានភ្លាមៗនោះទេ អាស្រ័យដោយពេលវេលា និងធនធានថវិកាមានកម្រិត ប៉ុន្តែរដ្ឋបាលខេត្ត មិនបានទុកសំណើណាមួយដោយមិនយកមកដោះស្រាយនោះឡើយ គឺខិតខំស្វះស្វែងរកការគាំទ្រ កៀរគរការចូលរួមពីសប្បុរសជន ក្រុមការងារ ជាពិសេសស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធ ជាក់ស្ដែងដូចជាស្ពានដែលកំពុងដំណើរការសាងសង់នាពេលនេះជាដើម ។

សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ជាមួយសមិទ្ធផលថ្មី ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទៅលើសុខទុក្ខរបស់ពួកគាត់ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 12

ម្សិលមិញ 5

សប្តាហ៍ 25

ខែ 111

សរុប 9319