ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) នៅថ្នាក់ស្រុក ឆ្នាំ២០១៨នៅស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) នៅថ្នាក់ស្រុក ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកនេះ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងនៅថ្នាក់ស្រុក មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

ដំណើរការសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការចុះកិច្ចសន្យាគាំទ្រគម្រោងរវាងមន្ទីរជំនាញ និងអង្គការនានា ជាមួយនឹងអង្គភាពអនុវត្តនៅថ្នាក់ស្រុក ក្នុងនោះស្រុកកំពង់រោទិ៍ មានគម្រោងគាំទ្រសរុប ១៦៤គម្រោង (ក្នុងគម្រោង ២៦គម្រោង និង ក្រៅគម្រោងចំនួន ១៣៨គម្រោង) ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 4

ខែ 140

សរុប 9135