ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្តម ហែម ពិសិដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១)​នៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀេង

ឯកឧត្តម ហែម ពិសិដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១)​នៅសាលាស្រុកស្វាយជ្រំ

នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលាស្រុកស្វាយជ្រំ មានបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងជាក្រុមការងារកសាងផែនការខេត្ត នាយកទីចាត់ការនានារបស់សាលាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង ស្រុក លោកនាយករដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំ ប្រធានការិយាល័យផែនការ-ស្ថិតិ ស្រុក ប្រធាន អនុប្រធាន មន្រ្ដីរាជការការិយាល័យជុំវិញស្រុក មេឃុំក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិលនានា សរុបចំនួន ៨៩នាក់ ។

សូមជម្រាបជូនថា គម្រោងដែលបានស្នើឡើងក្នុងឆ្នាំ(២០១៩-២០២១) ក្នុងសមាហរណកម្មផែនការឃុំរបស់ស្រុកស្វាយជ្រំ មាន៣១គម្រោងក្នុងនោះមាន - ផ្នែកសេដ្ឋកិច្ចមាន៧ គម្រោង - ផ្នែកសង្គមកិច្ច មាន ៩ គម្រោង - ផ្នែកធនធាន ធម្មជាតិបរិស្ថាន និងការបន្សាំនិងការប្រែប្រួលអាកាសធាតុ មាន ៨ គម្រោង - ផ្នែករដ្ឋបាល និងសន្និសុខ សណ្តាប់ធ្នាប់សាធារណៈ មាន៧ គម្រោង។

មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តម ហែម ពិសិដ្ឋ បានលើកឡើង និងសង្ឃឹមថា គ្រប់ឃុំដែលបានមកចូលនៅថ្ងៃនេះ និងអាចអនុវត្តតាមគម្រោងរបស់ខ្លួន និងធនធានរបស់មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រ គម្រោងនៅតាមបណ្តាឃុំទាំងនោះ។ កន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៍ ហើយតម្រូវការទាំងនេះបានឆ្លុះបញ្ជាំងអំពីបញ្ហា និងតម្រូវការជាក់ស្តែងដែលបានកើតឡើងនៅក្នុងមូលដ្ឋាននោះ ដូច្នេះសូមឲ្យលោក លោកស្រី ទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀតចូលរួមគាំទ្រដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលានាពេលនេះគឺជាពេលវេលាលើកឡើងពីវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់ឲ្យកាន់តែរលូន រវាងដំណើរការកសាងផែនការរបស់ឃុំ ជាមួយមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តមបានស្នើឲ្យមន្ទីអង្គភាពពាក់ព័ន្ធទាំងនោះ ពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោង ឲ្យមានភាពរលូន ជាមួយគ្នា ដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេស នៃគម្រោងនីមួយៗឲ្យបានច្បាស់លាស់ផងដែរ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 138

ម្សិលមិញ 177

សប្តាហ៍ 544

ខែ 826

សរុប 10230