ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ នៅវត្តចេក សង្កាត់ចេក ក្រុងស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ នៅវត្តចេក សង្កាត់ចេក ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពនានា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំង ប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង ប្រមាណ ៣០០នាក់ ដោយផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២.ការផ្ដល់សេវាសាធារណៈ ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ បទល្មើសនេសាទ ជនអន្តោប្រវេសន៍ និងទំនាស់ដីធ្លី ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 14

ម្សិលមិញ 172

សប្តាហ៍ 592

ខែ 874

សរុប 10278