ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង

នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការ ស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទនិងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សមាជិក គ.ជ.អ.ប. និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

សិក្ខាសាលានេះ សហការរៀបចំដោយរដ្ឋបាល ខេត្តស្វាយរៀង និងមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសមាសភាពពាក់ព័ន្ធទាំងអស់សរុប ចំនួន ២៣១នាក់ ស្រី ៧៨នាក់ រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ប្រធាន អនុប្រធានទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាក្រុង ស្រុក និងបណ្តាមន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត ៕

នៅថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ជ័យលាភីប្រណាំងកង់ពានរង្វាន់ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃ

នៅថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ជ័យលាភីប្រណាំងកង់ពានរង្វាន់ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លើកទី១ ដែលប្រារព្ធធ្វើនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ក្នុងពិធីមានការចូលរួមពីលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី សរុប ១៣១នាក់ ។

ថ្លែងទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត
ដែលបានសហការគាំទ្រ និងជួយឧបត្ថម្ភសម្រាប់ការរៀបចំព្រឹត្តិការណ៍ការប្រកួតប្រណាំងកង់នេះឡើង និងក៏សូមចូលរួមអបអរសាទរ ចំពោះអ្នកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ល្អនៅការប្រកួត ព្រមទាំងបានចាត់ទុកព្រឹត្តិការណ៍ នៃការប្រកួតប្រណាំងកង់នៅថ្ងៃនេះ មិនត្រឹមតែបាន​ជួយបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំង​​ឲ្យឃើញ​ពីការរីកចម្រើន នៃវិស័យ​កីឡាក្នុងខេត្ត បន្ថែមទៅលើសមិទ្ធផលប្រកបដោយមោទនភាព ដែលខេត្តស្វាយរៀងសម្រេចបាននាពេលកន្លងមក ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ កាល​​ពីពេលថ្មីៗនេះ ។

ដោយមើលឃើញពីសកម្មភាព និងផុលផុស នៃក្រុមធាក់កង់នៅក្នុងខេត្តបែបនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើ និងលើកទឹកចិត្តដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើការពិនិត្យលទ្ធភាព រៀបចំក្រុមកីឡា​​ប្រណាំងកង់នេះ ឲ្យមានយន្តការដឹកនាំគ្រប់គ្រង និងរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍​ប្រភេទកីឡានេះឲ្យកាន់តែមានសកម្មភាព ប្រកបដោយគុណភាព និងត្រៀម​សម្រាប់បញ្ចូលទៅក្នុងប្រភេទកីឡា ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ខាងមុខ និងសំណូមពរដល់មន្ទីរ-អង្គភាពនានាដែលមានលទ្ធភាព អាចបី ឬបួនមន្ទីរ-អង្គភាពសហការឧបត្ថម្ភគាំទ្រប្រភេទកីឡាណាមួយ ដើម្បីកីឡាក្នុងខេត្តរបស់យើង​​កាន់តែមានការអភិវឌ្ឍ និងមានសមត្ថភាពក្នុងការប្រកួតប្រជែងខ្ពស់ជាមួយបណ្ដារាជធានី ខេត្តផ្សេងទៀត ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀម​រៀបចំឯកសារបោះឆ្នោតឲ្យបានគ្រប់គ្រាន់ និងអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ការប្រណាំងកង់នេះមានការចូលរួមពីកីឡាករ កីឡាការិនីចូលរួមប្រកួត ៨១នាក់ ស្រី១១នាក់ លើចង្ងាយផ្លូវប្រវែង ៣០ គីឡូម៉ែត្រ (ដោយចេញដំណើរ ពីទីរួមខេត្ត រហូតដល់ប៉ុស្តិ៍រដ្ឋបាលសង្កែ ស្រុករំដួល និងជិះត្រឡប់មកវិញ) ដែលលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១​ ទទួលបានពានរង្វាន់១ ទង់ជ័យលាភី១ មេដាយមាស១ និងប្រាក់រង្វាន់ ​១ លានរៀល លេខ២​ ទទួលបានទង់ជ័យលាភី១ មេដាយប្រាក់១ និងប្រាក់រង្វាន់ ៨០ ម៉ឺនរៀល​ លេខ៣ ទទួលបានទង់ជ័យលាភី១ មេដាយសំរឹទ្ធិ១ និងប្រាក់រង្វាន់ ៦០ ម៉ឺនរៀល និងលេខ៤ ទទួលបានទង់ជ័យលាភី១ និងប្រាក់រង្វាន់ ៣០ម៉ឺនរៀល រីឯអ្នកដែលគ្មានចំណាត់ថ្នាក់ក្នុងមួយនាក់ ទទួលបាន ថវិកាលើកទឹកចិត្ត ៥ម៉ឺនរៀល ផងដែរ ៕

នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងយាយជី តាជី ជាច្រើននាក់ បានចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៩អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៨២ យាងចូល ៨៣ ព្រះវស្សា
របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលប្រារព្ធធ្វើនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានព្រះរាជសារលិខិតជូនពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមឲ្យព្រះអង្គទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ឈ្នះអស់ព្រះរោគាព្យាធិផងទាំងពូង ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងព្រះប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួត និងប្រជារាស្រ្ត ជាទីស្រឡាញ់របស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារស្តីពី "ឱកាសការងារ និង

វេទិកាការងារក្រោមប្រធានបទ”ឱកាសការងារ និងកម្មសិក្សាការងារ”

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារស្តីពី "ឱកាសការងារ និងកម្មសិក្សាការងារ" ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ វតន: អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី វិទ្យាស្ថាន CGTI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុប្រាសាក់ មីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារស្ថាបនា រោងចក្រសានហ្វេង រោងចក្រថបស្ព័ត និងកាស៊ីណូឡឺម៉ាកាវ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធនានាជុំវិញខេត្តសរុបចំនួន ប្រមាណ ៦០០នាក់ ។

មានប្រសាសន៍ទៅកាន់វេទិកាការងារ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានសម្តែងនូវការកោតសរសើរ និងបានបញ្ជាក់ថាវេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំមកនូវឱកាសការងារក្នុងខេត្ត ជាពិសេសការជួបផ្ទាល់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ និងការស្វែងយល់ពីព័ត៌មានការងារនានា ។ វេទិកានេះក៏បានសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ដល់វិស័យការងារ ហើយក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើងគ្រប់គ្នា ចំពោះបុព្វហេតុនៃការចូលរួមអភិវឌ្ឍន៍វិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបន្ថែមថា កម្ពុជាគឺជាប្រទេសដែលមានប្រជាជនវ័យយក្មេងច្រើន ហើយឈានដល់អាយុចូលធ្វើការក្នុងចំនួន ប្រមាណ ៣ សែននាក់ ក្នុងមួយឆ្នាំៗ និន្នាការបែបនេះនឹងបន្តក្នុងរយៈពេលវែងទៅមុខទៀត ។ ទោះបីជាកត្តាប្រជាសាស្រ្តបែបនេះ បានផ្តល់នូវផលលាភដល់កម្ពុជា ប៉ុន្តែក្នុងពេលទន្ទឹមគ្នា វាក៏ជាសម្ពាធដ៏ធ្ងន់ធ្ងរមួយក្នុងការបង្កើតការងារថ្មីបានច្រើនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់នេះផងដែរ ។ ដូចយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថាសម្រាប់ប្រជាពលរដ្ឋភាគច្រើន កម្លាំងពលកម្មគឺជាទ្រព្យដែលបង្កើតចំណូល ដ៏ចម្បងបំផុតរបស់ខ្លួន ។

ឯកឧត្តមបញ្ជាក់ថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានការងារធ្វើ ទទួលបានប្រាក់បៀវត្សរ៍ទ្រទ្រង់គ្រួសាររបស់ពួកគេ ពិសេសបានជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសមរម្យ។

ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យស្វាយរៀងបានលើកឡើងបន្ថែមថា យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាព្យាយាមស្វែងរកព័ត៌មាននានាអោយស្របតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីទទួលបានឱកាសការងារសមរម្យ ។

លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងបន្ថែមទៀតថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង ១ម៉ឺននាក់ ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅឲ្យនិយោជក ចំនួនប្រមាណ ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់ រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម ។

ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ បានសំណូមពរដល់ប្អូនៗនិស្សិតត្រូវប្រឹងប្រែងស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោង ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាការពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សរ៍ខ្ពស់ទៅថ្ងៃអនាគត ៕

 

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. នៅរសៀលថ្ងៃពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពង្រឹងក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមប្រចាំខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា
  2. នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង
  3. នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល អបអរសាទរ និងផ្ដល់នូវប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់គ្រូបង្វឹក និងកីឡាករ កីឡាការិនីជ័យលាភីពីការប្រកួតកីឡាជាតិ
  4. នាព្រឹកថ្ងៃពុធ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀង បានរៀបចំពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី ខេត្តស្វាយរៀង ដែលទើបត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍កីឡា

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 36

សប្តាហ៍ 36

ខែ 123

សរុប 7346