ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៥រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២១ សីហា ២០០៧

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៥រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២១ សីហា ២០០៧ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៥រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា ដែលលទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូល នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសិក្សាធិការអប់រំ ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឳកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ
ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន ព្រមទាំងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។

ជាចុងបញ្ចប់ ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៥រូប ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន ៖
១.ម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៧ ចំនួន ០១គ្រឿង
២.Laptop ១គ្រឿង និង
៣.ថវិកា ១០០.០០០រៀល ៕

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង

 

ពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងតំណាងសហគមន៍កសិកម្មនានាដែលមាននៅក្នុងខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែជួយសហការ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តស្វាយរៀង នាពេលកន្លងមក ហើយដែលថ្ងៃនេះទៀត បានផ្ដល់នូវអំណោយដ៏មានសារៈសំខាន់ជាគោយន្ត ចំនួន ១៣គ្រឿង ដល់សហគមន៍កសិកម្មទាំង ១៣ ក្នុងខេត្ត សម្រាប់យកទៅប្រើប្រាស់បម្រើឲ្យការងារផលិតកម្ម និងអាជីវកម្ម ដែលជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃវិស័យកសិកម្មក្នុងខេត្តនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងលើការបង្កបង្កើនផលស្រូវ ការដាំដំណាំកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងការដាំបន្លែជាលក្ខណៈគ្រួសារ ជាពិសេសការដាំដុះបន្លែសរីរាង្គ ជាលក្ខណៈសហគមន៍កសិកម្ម ដោយបាននាំយកទៅលក់នៅតាមផ្សារទំនើបនានានៅរាជធានីភ្នំពេញ ដែលលទ្ធផលទាំងអស់នេះ គឺកើតចេញពីការចូលរួមចំណែកយ៉ាងសកម្មពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសង្គមស៊ីវិល អង្គភាពពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់សហគមន៍កសិកម្មទាំងអស់ដែលមាននៅក្នុងខេត្ត ។

ទនឹ្ទមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សហគមន៍ទាំងអស់ត្រូវខិតខំប្រើប្រាស់ និងទាញផលពីឧបករណ៍ដែលទទួលបាននៅថ្ងៃនេះឲ្យអស់លទ្ធភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច យកទៅប្រើប្រាស់សម្រាប់បម្រើឲ្យផលប្រយោជន៍រួម និងពិតប្រាកដរបស់សហគមន៍ ធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង និងត្រូវសំអាត ទុកដាក់ រក្សាទុកឲ្យបានត្រឹមត្រូវនៅក្រោយពេលប្រើប្រាស់រួច ៕
#ខេត្តស្វាយរៀង#មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ#

 

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តចន្រ្តី ស្ថិតនៅភូមិចន្ត្រី ឃុំចន្រ្តី ស្រុកមាសហែក ខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត  ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ស្រុក ឃុំ ភូមិក្នុងស្រុករមាសហែក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២.០០០នាក់ ។

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង

នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរបស់លោក យស់ សារ៉ាត ជាប្រធានមន្ទីរ កន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារអប់រំ យុវជន និងកីឡា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្ដាំផ្ញើដល់លោក ខៀវ សំអុល ប្រធានមន្ទីរថ្មី ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព ៕
#ខេត្តស្វាយរៀង#ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត#

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារធ្វើការ នៃទីចាត់ការអន្តរវិស័យ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត
  2. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ២០១៧ នៅបរិវេណវត្តក្ដីរំដួល ភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង
  3. ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំវិនិយោគនានាពាក់ព័ន្ធនឹងការចិញ្ចឹមត្រី អគ្គិសនី និងឡូជីស្ទីកនៅក្នុងខេត្ត
  4. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្វាយរៀង

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 5

ម្សិលមិញ 7

សប្តាហ៍ 49

ខែ 148

សរុប 6309