ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០១៧ ក្រោមទិសស្លោក “ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍”

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០១៧ ក្រោមទិសស្លោក “ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍” ដែលរៀបចំធ្វើនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ មកពីក្រុងស្វាយរៀង ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងមកពីអង្គកាសីភីអិនផ្លាស់ សរុបចំនួន ២៦៤នាក់ ។

បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងអភិវឌ្ឍន៍នៅកម្ពុជា ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ហូបចុកទទួលទានឲ្យបានគ្រប់គ្រាន់ និងទៅទទួល និងលេបឱសថប្រឆាំងមេរោគ (ARV) ឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់សាធារណជនទាំងអស់មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកជូនអំណោយ និងថវិកាដល់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ ចំនួន ២៦៤នាក់ ក្នុង ១នាក់ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ថប ទឹកដោះគោខាប់ ៥កំប៉ុង សាប៊ូក្រអូប ៤ដុំ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា ៤០.០០០រៀល ៕

 

កិច្ចប្រជុំសាមញ្ញលើកទី៤២ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤២ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ពេជ សាវ៉ាន់ និងឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១.អនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
២.ការពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១
៣.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
៤.ស្ដាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់ គកសក ខេត្ត
៥.ស្ដាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត
៦.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងារជូនគណៈអភិបាលខេត្ត
៧.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត
៨.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង
៩.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង
១០.ការបោះឆ្នោតលើការការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ
១១.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៣ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧) ៕

កិច្ចប្រជុំអន្តរទីចាត់ការរបស់រដ្ឋបាលសាលាខេត្ត

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក រស់ ផារិទ្ធ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំការប្រជុំអន្តរទីចាត់ការ ដោយមានការចូលរួមពីលោកស្រីនាយករងរដ្ឋបាល លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការសាលាខេត្ត ចំនួន ៥០រូប នៅសាលប្រជុំសាលាខេត្ត ។

ក្នុងឱកាសនោះ បន្ទាប់ពីមានការលើកឡើងពីលទ្ធផលសំខាន់ៗនៅតាមបណ្ដាទីចាត់ការ/អង្គភាព និងការចូលរួមមតិយោបល់ពីសំណាក់សមាជិកអង្គប្រជុំ លោកនាយករដ្ឋបាលបានដាក់ចេញនូវទិសដៅការងារមួយចំនួនដល់ទីចាត់ការ អង្គភាព និងមន្រ្តីរាជការសាលាខេត្ត ឲ្យបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង យោគយល់អធ្យាស្រ័យ និងរួមសហការគ្នាបំពេញការងារតាមតួនាទីភារកិច្ច ក្នុងនាមជាសេនាធិការរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ឲ្យសម្រេចបានលទ្ធផលជោគជ័យ ធានាបាននូវនិរន្តភាពការងាររដ្ឋបាលប្រចាំថ្ងៃ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ៕

 

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០ខែឆ្នាំ២០១៧ និងលើកផែនការសកម្មភាពបន្តឆ្នាំ២០១៨ របស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
បានអញ្ជើឹញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០ខែឆ្នាំ២០១៧ និងលើកផែនការសកម្មភាពបន្តឆ្នាំ២០១៨ របស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរូមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីូរ-អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបីអភិបាលរងក្រុង ស្រុក និងអង្គការដៃគូរ សរុបចំនួន ៤៧នាក់ ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់តួនាទី ភារកិច្ចក្នុងកិច្ចសហការសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់អាជ្ញាធរមូលដ្ឋាន (ភូមិ) និងមន្ត្រីនគរបាលជាតិ
  2. ពិធីសម្ពោធសាលាជំនាន់ថ្មី នៅភូមិស្វាយព្រហូត ឃ៉ុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១០ នៃការបង្កើតអង្គការឆាលហ្វានកម្ពុជា
  3. កិច្ចប្រជុំក្រុមការងារសម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារស្រូវ អង្ករនៅមូលដ្ឋានខេត្តស្វាយរៀង
  4. វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៤ អាណត្តិទី២នៅបរិវេណវត្តបន្ទាយ ឃុំកណ្ដៀងរាយ ស្វាយទាប

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 4

ម្សិលមិញ 2

សប្តាហ៍ 21

ខែ 84

សរុប 5551