ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៨ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា នៅវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអង្គការជាតិ អន្តរជាតិ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរដល់ក្មួយៗដែលបានខិតខំយ៉ាងសកម្ម ហាត់ពត់លត់ដំ ក្នុងចលនា ប្រឡងប្រណាំង ៣ល្អរបស់កុមារ និងយុវជន ហើយបានក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ។ ជាមួយនេះ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមពីសិទ្ធិជាមូលដ្ឋានសំខាន់ប៍ួនរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម ដែលសិទ្ធិទាំងបួននេះ ត្រូវបានធានា និងយកចិត្តទុកបំផុតពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងបញ្ចប់ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមគ៏បានសំណូមពរដល់ក្មួយៗកុមារទាំងអស់ដែលជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រមទាំងចៀសឲ្យផុតពីគ្រឿងញៀន ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ពេជ សាវ៉ាន់ ឯកឧត្ដម ប្រាក់ សុវណ្ណ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានផែនការខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១.ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧
២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត
៣.ស្ដាប់របាយការណ៍វឌ្ឍនភាពការងាររបស់ការិយាល័យបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)
៤.ស្ដាប់របាយការណ៍វឌ្ឍនភាពការងាររបស់ការិយាល័យបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល(ប.ជ.ស)
៥.ស្ដាប់របាយការណ៍លទ្ធផលការពិនិត្យព្យាបាលជំងឺមន្ត្រីរាជការ និងកម្មកររបស់មន្ទីរសុខាភិបាលខេត្ត
៦.ស្ដាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់ គកសក ខេត្ត 
៧.ស្ដាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត 
៨.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៩ ប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨) ៕

នារសៀលថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

នារសៀលថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង អនុប្រធានសេនាធិការ នាយរងសេនាធិការ និងលោក លោកស្រីនាយការិយាល័យ នៃកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អធិការនគបាល មេបញ្ជាការផ្នែកសឹករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ ព្រមទាំងលោកនាយកទីចាត់ការចំណុះសាលាខេត្ត សរុបប្រមាណ ១៥០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរក្នុងកម្មវិធីធំៗនានាដែលប្រារព្ធធ្វើនៅខេត្តស្វាយរៀង ដោយទទួលបាននូវការកោតសរសើរពីក្រុមការងារ និងថ្នាក់ដឹកនាំ ។ ជាមួយនេះ ឯកឧត្ដមក៏បានលើកឡើងពីបរិយាកាស និងស្ថានភាពនយោបាយល្អប្រសើរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបានដាក់ចេញនូវវិធានការចាំបាច់នានាដល់គ្រប់អង្គភាពពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាល និងកងកម្លាំងគ្រប់ប្រភេទ ត្រូវរួមសហការគ្នាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយប្រើប្រាស់កម្លាំងសរុប ដើម្បីការពារដំណើរការនេះឲ្យបានល្អប្រសើរ ប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងពេលឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ព្រមទាំងត្រូវមានវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចឧបាយកល ឬ/និងសកម្មភាពរារាំង ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោត ៕

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពីករផ្សព្វផ្សាយលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ខេត្តស្វាយរៀង ជុំទី១១ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។

សិក្ខាសាលានេះ រៀបចំដោយក្រសួងផែនការ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងផែនការ លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញ នៃមន្ទីរផែនការខេត្ត សរុបប្រមាណ ៨០រូប ៕

 

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧបដ្ឋានសាលាកុដិ សាលារៀន រួមទាំងសមិទ្ធផលនានា ស្ថិតនៅវត្តធន់វង្សមុន្នី ភូមិរាមសេនា ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ
  2. នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិ
  3. នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង
  4. នៅថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 36

សប្តាហ៍ 36

ខែ 123

សរុប 7346