ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧបដ្ឋានសាលាកុដិ សាលារៀន រួមទាំងសមិទ្ធផលនានា ស្ថិតនៅវត្តធន់វង្សមុន្នី ភូមិរាមសេនា ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ

សមិទ្ធផលក្នុងវិស័យពុទ្ធចក្រថ្មីបន្ថែមទៀតបានកើតឡើងនៅស្រុករមាសហែក និងត្រូវដាក់សម្ពោធនៅព្រឹកនេះ

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧបដ្ឋានសាលាកុដិ សាលារៀន រួមទាំងសមិទ្ធផលនានា ស្ថិតនៅវត្តធន់វង្សមុន្នី ភូមិរាមសេនា ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋស​ភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលនៅខេត្ត ស្រុក ឃុំ ឯកឧត្ដមនាយឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តស្ដីទី តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១.២០០នាក់ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្កហបណ្ឌិតបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនា ស្រលាញ់ រាប់​អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះ​ស្រាយ ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ដោយសារតែកត្តាសន្តិភាព និងការអភិវឌ្ឍ ធ្វើឲ្យយើងទាំងអស់គ្នាបានធ្វើបុណ្យតាមបំណងប្រាថ្នារៀងៗខ្លួន ហើយសមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ កើតឡើងដោយទឹកចិត្តសប្បុរសរបស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បានរួមសាមគ្គីគ្នា ជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តស្វាយរៀង ។

ជាមួយនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ៖
១.អាជ្ញាធរត្រូវអប់រំនូវការបង្ករបង្កើនផល និងណែនាំអំពីគ្រោះថ្នាក់នៃគ្រោះធម្មជាតិ
២.ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនក្នុងការចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
៣.ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នា ថែរក្សានូវសមិទ្ធផល នានារបស់រាជរដ្ឋាភិបាល។

តាមរយៈ នៃការសម្ពោធសមិទ្ធិផលថ្ងៃនេះ ឯកឧត្តម សៅ សុខា ក៏បានទទួលយកសំណើកសាងផ្លូវលំមួយខ្សែ ២.៥០០ម៉ែត្រ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិ

ករណីសំរាមនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ត្រូវបានឯកឧត្ដមអភិបាលខេត្ត លើកយកជំរុញការដោះស្រាយនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង កងកម្លាំងប្រដាប់អាវុធទាំងអស់ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការចូលរួមរៀបចំ និងការពារសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងក្រុងបាវិត ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ៖
-ត្រូវបន្តបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
-អាជ្ញាធរក្រុងស្វាយរៀង ត្រូវពិនិត្យមើលលូទឹកក្នុងក្រុង ជាពិសេសពេលភ្លៀង ករណីមានការកកស្ទះត្រូវអន្តរាគមន៍ដោះស្រាយភ្លាម ដោយឡែកករណីសំរាមនៅខាងជើងផ្សារវាយយន្ត ត្រូវចាត់ចែងរៀបចំធុងសម្រាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញការដឹកជញ្ជូន និងប្រមូលសំរាមឲ្យបានទាន់ពេលវេលា ចៀសវាងមានសល់គំនរសំរាមច្រើនដែលបង្កឲ្យមានក្លិនមិនល្អប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យមើលពីស្ថានភាពខ្សែផ្លូវដែលមន្ទីរនីមួយៗគ្រប់គ្រង និងត្រូវចាត់ចែងដោះស្រាយ ឈូសឆាយផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀងនាដើមរដូវរវស្សានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក ក៏ត្រូវជួយជំរុញដោះស្រាយករណីជួសជុលផ្លូវតូចៗនៅក្នុងឃុំ សង្កាត់តាមរយៈការអនុវត្តមូលនិធិឃុំ សង្កាត់ឲ្យមានប្រសិទ្ធភាព ។
-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងទីចាត់ការហិរញ្ញវត្ថុខេត្ត ត្រូវសហការពិនិត្យលទ្ធភាពក្នុងការជួសជុលស្ពានចាស់ៗមួយចំនួនដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ។
-អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
-ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ត្រូវបន្តទប់ស្កាត់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ និងខុសលក្ខណៈបច្ចេកទេស ៕

 

 

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ព្រមទាំងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលក្រុមការងារបានអនុវត្តកន្លងមកសម្រេចបានលទ្ទផលល្អប្រសើរ ដូច្នេះ ផ្អែកតាមលទ្ធផលនេះ សូមឲ្យក្រុមការងារត្រូវពង្រឹងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចដ៏សំខាន់នេះបន្តទៀត ដើម្បីទប់ស្កាត់ឲ្យបាន ចំពោះយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលកំពុងធ្វើចរាចរណ៍សព្វថ្ងៃ ជាមូលហេតុនៃការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់កន្លងមក ៕

សូមបញ្ជាក់ថា ចាប់ពីបើកយុទ្ធនាការថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានត្រួតពិនិត្យយានយន្ត សរុបចំនួន ១.៩៣០គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១.៧០៧គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសត្រូវបានកាត់ទ្រុងនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ២៨គ្រឿង ហើយរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសត្រូវបានផ្ទេរចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៩៥គ្រឿង ៕

នៅថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា

នៅថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យផែនការសកម្មភាពខេត្ត ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០១៨ (PAPI 2014-2018) ដែលរៀបចំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ។

សិក្ខាសាលានេះមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក ទាំង៨ និងអង្គការដៃគូអនុវត្តសកម្មភាពទឹកស្អាត និងអនាម័យជនបទក្នុងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕

 

 

 

 

 

 

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. បញ្ចប់ពិធីសំណេះសំណាល និងជូនដំណើរកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាជាតិលើកទី២រួច នាព្រឹកថ្ងៃដដែលនេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន
  2. នាព្រឹកថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីតំណាងខេត្តស្វាយរៀង ចូលរួមប្រកួ
  3. នាព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត
  4. នាព្រឹកថ្ងៃអាទិត្យ ០៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធ “ទិវាជាតិនៃការចងចាំ”

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 36

សប្តាហ៍ 36

ខែ 123

សរុប 7346