ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន ដែលរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ។

មានប្រសាសន៍ក្នុងឱកាសនោះ ជំនួសមុខឲ្យ ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសតាយសេង ដែលបានរៀបចំនូវពិធីដ៏មានសារៈសំខាន់នេះឡើង និងបានបង្ហាញពីស្ថានភាព និងសក្ដានុពលសំខាន់ៗរបស់ខេត្តជម្រាបជូនអ្នកវិនិយោគទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានអំពាវនាវ និងសំណូមពរដល់អ្នកវិនិយោគអញ្ជើញមកវិនិយោគនៅក្នុងខេត្តឲ្យបានកាន់តែច្រើនថែមទៀត ៕

 

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៤ អាណត្តិទី២

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៤ អាណត្តិទី២ នៅបរិវេណវត្តពោធិ៍ថ្មី សង្កាត់បាវិត ក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពនានា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងក្រុងបាវិត សរុបចំនួន ២២៨នាក់ ស្រី ២៨នាក់ ដោយផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ៖
១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព 
២.បញ្ហាចរាចរណ៍
៣.ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ 
៤.ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ និងជនអន្តោប្រវេសន៍ ៕

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម)

ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម) ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្ដាក្រុង ស្រុកជាប់ព្រំដែនទាំងអស់ នៃខេត្តទាំងពីរ ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការបានតែកាន់រឹងមាំ និងល្អប្រសើរថែមទៀត ពីលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) រួមគ្នាសម្រេចបាននាពេលកន្លងមក ជាពិសេសលើបណ្ដាវិស័យដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធរបស់ខេត្តទាំងពីរ ដែលបានខិតខំប្រឹងប្រែងសហការប្រកបដោយឆន្ទៈ ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាគ្រប់កម្រិតក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំ និងក្របខ័ណ្ឌមន្ត្រីជំនាញបច្ចេកទេស ទាំងកិច្ចប្រជុំចង្អៀត និងទូលាយ នៅក្នុងខេត្តស្វាយរៀង និងខេត្តតៃនិញ រហូតធ្វើឲ្យសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះលេចចេញជារូបរាងឡើង និងឈានដល់ដំណាក់កាលចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ។

ជាចុងបញ្ចប់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តទាំងពីរ និងប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ៕

ញត្តិគាំទ្រ ចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ របស់រដ្ឋបាលខេត្តស្វាយរៀង ៕

ញត្តិគាំទ្រ ចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ របស់រដ្ឋបាលខេត្តស្វាយរៀង ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 4

ម្សិលមិញ 2

សប្តាហ៍ 21

ខែ 84

សរុប 5551