ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីបើកសិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ដែលសហការរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង និងមន្ទីរមុខងារសាធារណៈខេត្ត

នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងខេត្តឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ដែលសហការរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង និងមន្ទីរមុខងារសាធារណៈខេត្ត នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ទាំង៨ ប្រធាន អនុប្រធានមន្ទីរជំនាញ​ ប្រធានការិយាល័យ និងមន្ត្រីក្របខ័ណ្ឌថ្មី សរុបប្រមាណ ៦០០ នាក់ ៕

 

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង

នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារយោធិន និងនគរបាល ក្នុងខេត្តស្វាយរៀង ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយក និងគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញ និងបងប្អូនគ្រួសារយោធិន និងនគរបាលដែលទទួលបានផ្ទះនៅថ្ងៃនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការអនុវត្តការងារនេះឲ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរទាំងលើការងារសាងសង់ផ្ទះ និងការជ្រើសរើសមុខសញ្ញាទទួលផ្ទះ យ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព សុក្រឹត្យ និងយុត្តិធម៌។ ជាមួយនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនគ្រួយោធិន និងនគរបាលដែលទទួលបានផ្ទះត្រូវចូលមករស់នៅឲ្យបានជាប់លាប់ និងអចិន្ត្រៃយ៍ដោយមិនត្រូវធ្វើការលក់ដូរនោះឡើយ ខិតខំថែទាំទ្រព្យសម្បត្តិដ៏មានតម្លៃនេះឲ្យបានគង់វង្ស និងត្រូវធ្វើការដាំដុះដំណាំផ្សេងៗ ឬចិញ្ចឹមសត្វ ដោយមិនត្រូវទុកដីឲ្យនៅទំនេរនោះទេ សម្រាប់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមអាជ្ញាធរដែនដីខេត្ត ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ជាពិសេសបានផ្ដល់ជូនផ្ទះ ២០០ខ្នង នាពេលនេះ និងក៏សូមសម្ដែងនូវការអរគុណដល់ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយគាំទ្រកិច្ចការនេះឲ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈតាំងពីពេលចាប់ផ្ដើមរហូតដល់ពិធីប្រគល់ផ្ទះនៅថ្ងៃនេះ ។ ទន្ទឹមនេះ អាជ្ញាធរខេត្តនឹងបន្តជំរុញរៀបចំការងារដែលនៅសេសសល់ឲ្យបានរួចរាល់ ដើម្បីបម្រើសេចក្ដីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះ ។

នៅចុងបញ្ចប់ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនដល់មន្ត្រីសុរិយោដីកំពុងអនុវត្តការងារ មន្ត្រីនគរបាលដែលប្រចាំការការពារតំបន់នោះ ព្រមទាំងបងប្អូនគ្រួសារយោធិន និងនគរបាលដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះនេះ ផងដែរ ៕

រៀបទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ

នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅបរិវេណសាលាឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរៀបទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមអធិបតីភាព លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្រីឧត្ដមសេនីយ៍ត្រីស្នងការរងនគបាលខេត្ត អាជ្ញាធរស្រុក ឃុំ តំណាងអង្គការពាក់ព័ន្ធ លោក លោកស្រីមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុជនសសយក យុវជនកាយរឹទ្ធិ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ ៨០០នាក់ ។

មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម ។

លោកជំទាវអភិបាលរងខេត្ត បានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អំពើជួញដូរកម្លាំងពលកម្ម គឺជាបរិបទសកល ដែលនៅតែបន្តកើតមានបណ្ដាលមកពីកកត្តាសំខាន់បីគឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើសជាដើម ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថាបទល្មើសអន្តរការី នៃអំពើពពោះជំនួស ហើយជាកង្វល់ដែលសមត្ថកិច្ចពាក់ព័ន្ធ ចាំបាច់ត្រូវដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេល ដើម្បីចៀសវាងការរីកដុះដាលនៃបទល្មើសដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់អាយុជីវិត ៕

រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨

នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការយ៉ាងសកម្មចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចអភិវឌ្ឍន៍មូលលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នាកន្លងមកនេះ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ ។
-ត្រូវបន្តខិតខំសហការរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងពិតប្រាកដរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទាំងនៅទីក្រុង និងជនបទ ព្រមទាំងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរ ឆាប់រហ័ស និងទាន់ពេលវេលា ។
-ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ រឹតបន្តឹង និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព ។
-ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីឈានទៅកាត់បន្ថយនិងលុបបំបាត់ឲ្យបាននូវការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
-រដ្ឋបាលក្រុង ស្រុកត្រូវសហការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានទាន់ពេលវេលា និងស្របតាមនីតិវិធីដែលច្បាប់កំណត់ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ។
-មន្ទីររ៉ែ និងថាមពល ត្រូវបន្តសហការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេសនៃការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថាន័យរួមប្រេង និងឧស្ម័នឥន្ធនៈ និងធ្វើការជំរុញណែនាំឲ្យម្ចាស់ស្ថានីយប្រេងទាំងអស់នៅក្នុងខេត្តអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 5

ម្សិលមិញ 7

សប្តាហ៍ 49

ខែ 148

សរុប 6309