ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ជនរងគ្រោះដោយសារគ្រាប់បែកគីមី ចំនួន ១៥នាក់ មកពីឃុំគគីរ ស្រុករមាសហែក

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមនិងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំងលោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ជនរងគ្រោះដោយសារគ្រាប់បែកគីមី ចំនួន ១៥នាក់ មកពីឃុំគគីរ ស្រុករមាសហែក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ អំណោយដែលចែកជូនអ្នករងគ្រោះទាំង ១៥ នាក់ ក្នុងម្នាក់ៗ ទទួលបាន មី ១ កេស ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ១ កេស ស្ករស ២គ.ក្រ ថវិកា ១០០.០០០ រៀល ។

សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ មានប្រជាពលរដ្ឋ ចំនួន ១៥នាក់ រស់នៅភូមិត្រពាំងស្គន់ ភូមិតាវាំង ភូមិតាសេក និងភូមិព្រៃក្ដី ភូមិគគីរ យុំគគីរ ស្រុករមាសហែក ដែលជាតំបន់ទទួលរងផលប៉ះពាល់ដោយវត្ថុសង្ស័យថាជាសារធាតុគ្រាប់បែកគីមីសាស្ត្របន្សល់ទុកពីសម័យសង្រ្គាម បានកើតមានរោគសញ្ញា រមាសលើដងខ្លួន និងភាពមិនប្រក្រតីនៃរាងកាយ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបញ្ចូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕

 
 
 
 
 
 
 
 
 
 

រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីដ៏ជាទីស្នេហារបស់ព្រះអង្គ ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។

ដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៥ឆ្នាំ នៅសួនពោធិព្រឹក្ស ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួមពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង និងលោកជំទាវ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងយ៉ាងច្រើនកុះករ ។ ក្នុងពិធីនេះ ក៏មានរាប់បាត្រ ព្រះសង្ឃ ចំនួន ៩៩អង្គ ផងដែរ ៕

 

អាជ្ញាធរស្រុកពាក់ព័ន្ធ និងមន្ទីរជំនាញមិនបានព្រងើយកន្តើយចំពោះបញ្ហាផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនោះទេ

អាជ្ញាធរខេត្ត ជើង ភូមិព្រៃភៀត គម្រោងមូលនិធិឃុំបានធ្វើជាហូរហែ ដោយបានធ្វើការជួសជុលជាផ្លូវដី និងក្រាលខ្សាច់ភ្នំ ជាជំហានៗ ស្របទៅតាមទំហំថវិកាដែលមាន ។

ប៉ុន្តែ២ឆ្នាំកន្លងមកនេះ យើងឃើញថា ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នារដូវវស្សា និងមានការកើនឡើងច្រើននៃរថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកបងប្អូនកម្មកររោងចក្រ ធ្វើឲ្យផ្លូវនៅមូលដ្ឋាននានាក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្រ្ទា ទទួលរងការខូចខាតស្ទើរតែទាំងស្រុង ។ ករណីនេះអាជ្ញាធរឃុំ ស្រុកបានធ្វើសំណើ ទៅរដ្ឋបាលខេត្ត មន្ទីរ ក្រសួងពាក់ព័ន្ធរួចហើយ ហើយរដ្ឋបាលខេត្ត មន្ទីរ និងក្រសួងជំនាញ ក៍បានចុះមកសិក្សាជាច្រើនលើកច្រើនសារដែរ ។ ចំណែកថវិកាស្រុកឆ្នាំ២០១៧ បានយកទៅជួសជុលផ្លូវដី និងក្រាលគ្រួសក្រហម នៅភូមិរាមជោ ឃុំស្វាយតាយាន និងឆ្នាំ២០១៨ថវិកាឃុំស្វាយតាយាន និងជួសជុលបន្តដល់វត្តរាមជោ ។

រីឯផ្លូវភូមិស្វាយចេក ឃុំសំឡី គម្រោងជួសជុលផ្លូវដី និងក្រាលគ្រួសក្រហម បានដេញថ្លៃរួចហើយដែរ ប៉ុន្តែដោយសារភ្លៀងធ្លាក់ច្រើនពេក ពុំអាចអនុវត្តបាន ត្រូវពន្យាពេលរហូតដល់ដីស្ងួត ។ ចំពោះថវិកាឃុំសំឡីឆ្នាំ២០១៨ និងបន្តអនុត្តជួសជុលផ្លូវពីភូមិស្វាយចេក បន្តរហូតដល់ ភូមិតាប៉ោ និងភូមិសំឡីខាងជើង ។ ដោយសារថវិកាស្រុក និងឃុំមានកម្រិត ពុំមានលទ្ធភាពសាងសង់ផ្លូវនេះទាន់ពេលវេលាទេ។ តាមសំណើដ៏ទទូច របស់អជ្ញាធរឃុំ ស្រុក ច្រើនលើក ច្រើសារកន្លងមក ក្រសួងមន្ទីរជំនាញ នឹងឆ្លើយតបសាងសង់ផ្លូវនេះ ដោះស្រាយ ការលំបាករបស់ប្រពលរដ្ឋ ។

ម្យ៉ាងទៀតក្នុងនោះដែរផ្លូវខេត្តលេខ ៣១៤សេ ចាប់ពី គ.ម០៥ + ២០០ ដល់ គ.ម១២+៩២០ ស្ថិតក្នុងឃុំខ្សែត្រ (រង្វង់មូលរូបស្វា ) ឆ្លងកាត់ឃុំសំឡី ដល់ឃុំត្នោត ស្រុកកំពង់រោទិ៍ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។ បច្ចុប្បន្នការដ្ឋាននេះកំពុងដំណើរការជួសជុល តែដោយសារមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ ទើបធ្វើឲ្យមានការពិបាកក្នុងការធ្វើដំណើរ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទាំងនេះ មេត្តាមានការយោគយល់ និងអធ្យាស្រ័យ ៕ សូមអរគុណ!!!

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញធ្វើដំណើរចុះមកពិនិត្យតំបន់គ្រាប់បែកគីមីអាមេរិក ដែលបន្សល់ទុកពីសម័យសង្រ្គាម ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្ដមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២អាជ្ញាធរមីនកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ព្រមទាំងតំណាងអាជ្ញាធរខេត្ត ស្រុក បានអញ្ជើញធ្វើដំណើរចុះមកពិនិត្យតំបន់គ្រាប់បែកគីមីអាមេរិក ដែលបន្សល់ទុកពីសម័យសង្រ្គាម ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សហរដ្ឋអាមេរិក មិនបានចូលរួមសហការដោះស្រាយបញ្ហាគ្រាប់បែកគីមីរបស់ខ្លួន នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងបំផ្លាញសុខភាពប្រជាជនខ្មែរនៅតំបន់នោះទេ តែទោះបីយ៉ាងណាសម្ដេច បានអះអាងថា យ៉ាងណាក៏ដោយកម្ពុជាខ្លួនឯងនឹងព្យាយាមបោសសម្អាតគ្រាប់បែកគីមី ដែលបន្សល់ដោយអាមេរិកនេះឲ្យអស់ចេញពីឃុំគគីរ។

សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់បែកគីមីបន្សល់ពីសម័យសង្រ្គាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគី។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់ទុកនៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ។

សូមរំលឹកឡើងវិញថា កងកម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកងកម្លាំងមជ្ឈមណ្ឌលបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបើកប្រតិបត្តិការបោសសម្អាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលា នេះមកម្ល៉េះ។ មកដល់ពេលនេះមានគ្រាប់បែកគីមីមួយគ្រាប់​ ហើយត្រូវបានយកចេញពីក្នុងដី ទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញ ក៏នឹងបន្តបោសសម្អាតគ្រាប់បែកគីមីនេះ រហូតដល់អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. រកឃើញកូនប្រជាពលរដ្ឋ៣នាក់ហើយដែលកើតមកមិនប្រក្រតីដោយសារឥទ្ធិពលដ៏សាហាវនៃគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧
  2. ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧
  3. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះត្រួតពិនិត្យការតុបតែងអគារសាលប្រជុំធំសាលាខេត្ត
  4. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៥រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២១ សីហា ២០០៧

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 15

សប្តាហ៍ 69

ខែ 227

សរុប 5198