ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ស្ថិតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វា​យ​រៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុកស្វាយទាប ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី ក្រុមប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១.៧០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧ​ត្ត​មនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ​លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់បានរួមគ្នាក្នុងការកសា​ងអគារសិក្សាសាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ១ខ្នង ដែលមាន ៥បន្ទប់ ដោយបានចំណាយថវិកាអស់ ៥៦.២៧៥ដុល្លារ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តស្វាយរៀង ផងដែរ។

ជាមួយនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យ ៖
១. មាតា បិតា អាណាព្យាបាល ត្រូ​វ​នាំកូនដែលគ្រប់អាយុចូល​សា​លា ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ។
២. អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំថែមទៀត​ក្នុងការការ​ពារសន្ដិសុខ​សណ្ដាប់ធ្នាប់សង្គ​ម រ​បៀ​ប​រៀប​រយ​សាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើ សេ​វាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
៣.ត្រូវបន្តរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។
៤.អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ៕

នៅព្រឹកថ្ងៃពុធ​ ០៨កើត​ ខែបឋមសាឍ​ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​. ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានចូលរួម

នៅព្រឹកថ្ងៃពុធ​ ០៨កើត​ ខែបឋមសាឍ​ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​. ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានចូលរួមជាមួយលោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា ឯកឧត្ដម ទុំ សារ៉ាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងឯកឧត្ដម ម៉ែន អេង សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ធ្វើបទបង្ហាញស្តីពីប្រវត្តិការបោះឆ្នោតនៅកម្ពុជា ជូនដល់មន្ត្រីរាជការសាលាខេត្ត បុគ្គលិកសិក្សាសាកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ សាសនិកអុីស្លាម និស្សិតសាកលវិទ្យាល័យ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយរៀង វិទ្យាល័យហ៊ុនសែន ចេក វិទ្យាល័យស្វាយជ្រំ និង
យុវជន​ សសយក ក្រុង ស្រុក ទាំង៨​ ក្នុងខេត្តស្វាយរៀង​ សរុប​ចំនួន ៧៥០នាក់​ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ។

បទបង្ហាញតាមរយៈកម្មវិធីស្វែងយល់ការពិតនេះ សហការរៀបចំដោយសាកលវិទ្យាល័យស្វាយរៀង និងអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ល្អៗ ពីប្រវតិ្តនៃការបោះឆ្នោតនៅកម្ពុជាដែលបានចាប់ផ្តើមពីឆ្នាំ១៩៤៧ ព្រមទាំងអនុញ្ញាតឲ្យព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សសយកខេត្ត ចូលរួមស្ដាប់ និងផ្ដល់ជាសំនួរ សំណូមពរខ្លះៗ ហើយបានស្វែងយល់បង្កើននូវចំណេះដឹងទូទៅតាមរយៈការសួរដេញដោលផងដែរ ៕

នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារ និងសម្ដែងគួរសមជាមួយប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្ម

នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារ និងសម្ដែងគួរសមជាមួយប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Zhang Xing Cheng អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង ។

នៅក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ប្រតិភូខេត្តសានដុង រួមនិងតំណាងអ្នកវិនិយោគខេត្តសានដុងដែលកំពុងដំណើរការវិនិយោគក្នុងទឹកដីនៃខេត្តស្វាយរៀង ។

ក្នងឱកាសនោះ លោក Zhang Xing Cheng អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ខេត្តសានដុង បានជម្រាបជូនពីគោលបំណងដែលគណៈប្រតិភូរបស់លោកអញ្ជើញមកខេត្តស្វាយរៀង គឺចុះមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់ខេត្តស្វាយរៀង ដើម្បីធ្វើការជំរុញវិនិយោគិនខេត្តសានដុងមកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងភូមិសាស្ត្រខេត្ត ។ ជាមួយនេះ លោកអគ្គនាយក ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្ត ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមកពីខេត្តសានដុង ព្រមទាំងបានសំណូមពរឲ្យអាជ្ញាធរខេត្តបន្តជួយការពារ ផ្ដល់នូវភាពកក់ក្ដៅ និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនរបស់ខេត្តសានដុង ហើយលោកសង្ឃឹមថានៅពេលខាងមុខនេះ តាមរយៈទំនាក់ទំនង និងសកម្មភាពដ៏ល្អប្រសើរនេះ នឹងជួយជំរុញឲ្យអ្នកវិនិយោគខេត្តសានដុង ក៏ដូចជាអ្នកវិនិយោគចិន មកវិនិយោគកាន់តែច្រើននៅក្នុងទឹកដី នៃខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសក្ដានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះគណៈប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង ដែលមានការចាប់អារម្មណ៍ និងមកបំពេញទស្សនកិច្ចក្នុងទឹកដីនៃខេត្តស្វាយរៀង ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគក្នុងទឹកដីនៃខេត្តស្វាយរៀង រួមទាំងអ្នកវិនិយោគមកពីប្រទេសចិនផងដែរ ។ តាមរយៈការបំពេញទស្សនកិច្ចនេះ ឯកឧត្ដមអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា នឹងអាចជួយជំរុញឲ្យសកម្មភាពវិនិយោគនៅក្នុងខេត្តស្វាយរៀងកាន់តែមានកំណើនច្រើនឡើងថែមទៀត ជាពិសេសការវិនិយោគរបស់ពាណិជ្ជករមកពីខេត្តសានដុង ហើយអាជ្ញាធរខេត្តគឺត្រៀមទទួលស្វាគមន៍ដោយក្ដីរីករាយ ៕

នាព្រឹកថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ

នាព្រឹកថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុកស្វាយទាប ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី ក្រុមប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៣០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវបានបន្តទៀតថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាពុទ្ធិកបឋមសិក្សានាថ្ងៃនេះគឺជាអំណោយដ៏ថ្លៃថ្លាររបស់ឯកឧត្តម ចៅ ភិរុណ និងលោកជំទាវ រួមជាមួយពុទ្ធិបរិស័ទចំណុះជើងវត្ត ដែលបានចំណាយថវិកាអស់ ១៤២.៦៣៨ដុល្លារ ហើយក៏ជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញតិឲ្យយើងទាំងគ្នាបានរួមគ្នាធ្វើបុណ្យទាំងអស់គ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង
  2. នៅថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ជ័យលាភីប្រណាំងកង់ពានរង្វាន់ ឯកឧត្តម ម៉ែន​​ វិបុល​ អភិបាល នៃ
  3. នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
  4. នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារស្តីពី "ឱកាសការងារ និង

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 36

សប្តាហ៍ 36

ខែ 123

សរុប 7346